Tuesday 19 July 2022

 

ជំហ៊ានថ្មីទី១០ឆ្ពោះទៅរកព្រះរាជវង្ស ’’ហ៊ុន’’

 

[Synopsis: The latest move to amend the Constitution for the tenth time since 1993 is just another Hun Sen’s manoeuvre to implement his succession plan to revive the Hun dynasty. Pseng-Pseng 24 March 2019 English edition, (see below), explains how Hun Sen’s amendments to Articles 125 and 119 will shift the power of appointing a new prime minister from the National Assembly to the incumbent prime minister.]

 

ជាទូទៅ ការកែរដ្ឋធម្មនុញ្ញជាលើកទី១០ពេលនេះ នឹងធ្វើអោយស្ថាប័នរដ្ឋសភាជាតិ ដែលទន់ជង្គង់ស្រាប់ហើយនោះ ក្រាបងើបមិនរួច នៅចំពោះមុខលោកហ៊ុនសែន។ ប៉ុន្តែការកែសំខាន់បំផុត ទាក់ទងទៅនឹងការចាត់តាំងនាយករដ្ឋមន្រ្តី ដែលមានចែងក្នុងមាត្រាគោលទី១២៥ និងទី១១៩ ។

លោកហ៊ុនសែនបានសំលៀងកាំបិតចាំធ្វើការវះកាត់នេះ ជាងបីឆ្នាំមកហើយ។ អត្ថបទផ្សេង-ផ្សេងមួយជាភាសាអង់គ្លេស ចុះផ្សាយកាលពីថ្ងៃទី២៤មិនាឆ្នាំ២០១៩ (ដែលភ្ជាប់មកជាមួយខាងក្រោមនេះ) វែកញែកអំពីមូលហេតុដែលនាំអោយលោកហ៊ុនសែនកែប្រែរដ្ឋធម្មនុញ្ញមានជាអាទិមាត្រាទី១២៥ និងទី១១៩ លើកនេះ។ មាត្រាពីរនេះចែងអំពីបន្ទុកផ្តាច់មុខរបស់ស្ថាប័នរដ្ឋសភាជាតិក្នុងការតែងតាំងនាយករដ្ឋមន្រ្តីថ្មី ក្រោយពីដំណែងនេះនៅទំនេរ ដោយសារប្រការណាមួយ។ 

លោកហ៊ុនសែនមិនពេញចិត្តនឹងមាត្រាទាំងពីរនេះ ដោយសារលោកចង់អោយនាយករដ្ឋមន្រ្តីកំពុងកាន់ដំណែង - គឺអីឡូវនេះជារូបលោកនេះអែង - មានអំណាចចាត់តាំងនាយករដ្ឋមន្រ្តីថ្មីទៅវិញ។ គឺលោកឆក់ដណ្តើមយកភារះកិច្ចនេះពីរដ្ឋសភាជាតិ។ លោកមិនទុកចិត្តថាសភានេះនឹងធ្វើតាមបំណងលោក ក្រោយពេលដែលលោកត្រូវអស់រាសី តាមការកំណត់របស់ធម្មជាតិ។

គេមិនដឹងច្បាស់ថាហេតុអ្វីបានជាលោកហ៊ុនសែនសម្ងំស្ងៀមឈឹងដូចគេចុកអស់ជាង៣ឆ្នាំនោះទេ។ ប្រហែលជាអីឡូវនេះ លោកផ្តើមមានជំនឿថា លោកអាចបង្ក្រាបគូរប្រជែងនានា ទាំងក្នុងទាំងក្រៅ អោយបានជោគជ័យ។ មេទ័ពធំរបស់លោកទើបតែប្រកាសសម្លុតជាថ្មីទៀត ហាមមិនអោយមានការបង្កើតចលាចលក្នុងស្រុក ជាពិសេសពេលបោះឆ្នោតជាតិឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ការកែរដ្ឋធម្មនុញ្ញលើកទី១០នេះបង្ហាញអោយគេឃើញនូវរូបភាពពីរ។ ទីមួយ គឺលោកហ៊ុនសែនខ្ជិលលែងចង់ធ្វើនាយករដ្ឋមន្រ្តីទៀតហើយ។ ទីពីរ គឺលោកកំពុងបន្តសាងសង់រាជ្យត្រកូល ‘’ហ៊ុន’’ ប្រសិនបើលោកចាត់តាំងកូនណាមួយអោយសោយរាជ្យបន្ទាប់។ លោកធ្លាប់បានអះអាងថា ក្រោយពីបានធើនាយករដ្ឋមន្រ្តីមក លោកចង់ធើឪនិងតានាយករដ្ឋមន្រ្តីទៀត។

មើលទៅ លោកអាចរស់ទៅធើដល់តាតួតទៀតផង ប្រសិនបើអ្នកអែទៀតខ្ជិលសង្គ្រោះជាតិ ហើយប្រសិនបើពេលនោះ នៅមានសល់ជាតិសំរាប់សង្គ្រោះ។៚

អ៊ឹង ប៊ុនអាង

១៩ កក្កដា ២០២២

  

Pseng Pseng

24iii19

 

Revival of Hun Dynasty?

 

“... ហើយពូអត់ខ្លាចអ្នកណាបំពុលទេ អត់ខ្លាចអ្នកណាបំពុលទេ ហើយខ្ញុំមិនជឿ លើកលែងតែពួកភេរវជនដែលចង់អោយពូស្លាប់។ មិនដឹងថាមានការអីកើតឡើង កុំភាន់ច្រឡំណា៎ រដ្ឋធម្មនុញ្ញកម្ពុជា ខ្ញុំកំពុងតែគិតគូរ កែឬមិនកែ។ រដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា គេប្រើពាក្យអញ្ចេះ នៅពេលដែលដំណែង នាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ។ មានន័យថាម៉េចមានន័យថា បើនាយករដ្ឋមន្ត្រី ស្លាប់ គឺរដ្ឋាភិបាលអាលាយតែម្ដង អាលាយ។ អត់មានអ្នកណាធើ នាយករដ្ឋមន្រ្តីស្ដីទី បានទេ អត់មានទេ អាហ្នឹងត្រូវអោយច្បាស់នៅកន្លែងហ្នឹង ត្រូវអោយច្បាស់។ ”

នាយករដ្ឋមន្រ្តីហ៊ុនសែន ថ្ងៃ១៣ មិនា ២០១៩ យូធូប


ហើយឥឡូវនេះពូជាប្រធានបក្សផង ជានាយករដ្ឋមន្ត្រីផង អញ្ចឹងអ្នកណានឹងស្នើអ្នកណា ជាបេក្ខភាពនាយករដ្ឋមន្ត្រី ជាអ្នកណា? ... រឿងមិនមែនលេងសើចទេណា៎ មិនមែន លេងសើចទេ។ ដល់អត់ពីហ៊ុនសែនទៅ ត្រួតត្រាមិនបាន រត់ជាន់ជើងគ្នា រឿងហ្នឹង។” 

នាយករដ្ឋមន្រ្តីហ៊ុនសែន ថ្ងៃ១៣ មិនា ២០១៩ យូធូប


តិចរដ្ឋមន្រ្តីបន់អោយនាយករដ្ឋមន្រ្តីស្លាប់ រដ្ឋមន្រ្តីបន់អោយនាយករដ្ឋមន្រ្តីស្លាប់ មានដំណែងហ្នឹង ស្មើបន់អោយឯងអស់សក្តិនាយករដ្ឋមន្រ្តីដែរ ត្រូវច្បាស់ណា នៅត្រង់ហ្នឹងរដ្ឋធម្មនុញ្ញចែងច្បាស់ ហើយ អាចំណុចហ្នឹង។... បើសិនជាពូងាប់ វាអត់ មាននរណាតែងតាំងនាយករដ្ឋមន្រ្តីស្ដីទីកើតទេ អញ្ចឹងរដ្ឋាភិបាលហ្នឹងវាអាលាយ បណ្ដោយ។ អញ្ចឹងកុំបន់អោយហ៊ុនសែនងាប់អី កុំបន់អោយហ៊ុនសែនងាប់អី ។” 

នាយករដ្ឋមន្រ្តីហ៊ុនសែន ថ្ងៃ១៣ មិនា ២០១៩ យូធូប


It seems the Hun dynasty is ready to re-emerge after disappearing for over a thousand years. Remember the legend of Preah Thong and Neang Neak who establish the first royal dynasty in Nokor Phnom of the pre-Angkor era? Contemporary Chinese envoys Kang Tai and Zhu Ying call them “Hun Tien”, Liu Ye, and Funan respectively. If Hun Sen has his way, there will be a second coming of the Hun dynasty.

Hun Sen is flagging another butchering time for the Constitution as if it has not been through enough in the past decades. Previous ones are for Hun Sen to control the country while alive; this time seems to ensure he can run it from his grave, albeit via a proxy; hence, a revival of the Hun dynasty.

Hun Sen says the Constitution needs amending because it has no provision for replacing a dead or permanently-absent premier. He claims without an amendment there will be power vacuum that leads to chaos after his demise.

He is dead wrong, at least on the first account.

The Constitution indeed has adequate provisions to address Hun Sen’s pretext. In the event of a permanent vacancy, Article 125 of the Constitution refers to Article 119 that spells out how a premier is installed. It requires the president and two vice-presidents of the National Assembly to forward their premier nomination to the king who will then send the nominee and a new government to the National Assembly for a vote of confidence before a royal assent is promulgated. If the three legislature dignitaries all dropped dead at the time, which is highly unlikely, the Constitution might need some tweaking. Still, a powerful Hun Sen can arrange that outcome when necessary – like what he has it done to Hok Lundi, Kem Ley, Chut Wutty, and other distractions.

Why does Hun Sen choose to misrepresent the Constitution and circumvent Article 119 and 125?

From his perspective, the main problem with these articles is that they deprive him of power to nominate his successor; they only come into play after his demise. This is unacceptable to any autocrat who aims to control worldly affairs from their grave. He wants to ensure his eldest son Manet succeeds him as premier. And he doubts if Manet ever will, without the amendment.

Hun Sen is aware of internal CPP exasperations. First, he warns his government ministers not to wish him dead, which means some of them must have done so behind his back. He points out the obvious that they will lose their ministerial position when the government must dissolve upon his death. Second, a secret ballot Hun Sen conducts last January within the CPP Central Committee shows they prefer Sar Kheng as the next premier. Once they are convinced that Hun Sen is dead and will not resurrect, the National Assembly – dominated by the CPP Central Committee members – may ignore Hun Manet under Article 119.

Yet, Cambodia may end up with a hereditary premiership in a non-hereditary monarchy. How weird.

Ung Bun Ang

24iii19

 

Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com

Wednesday 13 July 2022


ភូតហើយភរទៀត


លោកហ៊ុនសែនបានប្រកាសដូរថ្ងៃកំណើត ពីថ្ងៃទី៤ មេសា ឆ្នាំ ១៩៥១ ទៅថ្ងៃទី៥ សីហា ឆ្នាំ ១៩៥២។ លោកអះអាងថា ថ្ងៃកំណើតថ្មីជាថ្ងៃពិតប្រាកដមែនទែន ដែលមានន័យជាចាំបាច់ថាថ្ងៃកំណើតចាស់ជាថ្ងៃលេងៗ រឺថាលោកភូត។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ លោកហ៊ុនសែនភូតដោយចេតនា។ ភស្តុ័តាងនោះ គឺដីកាតុលាការក្រុងភ្នំពេញ ដែលអនុលោមទៅតាមការសុំលុបចោលថ្ងៃកំណើតចាស់ ពន្យល់ថា ពេលនោះលោកហ៊ុនសែនបានជ្រើសរើសយកថ្ងៃកំណើតចាស់ទី៤ មេសានេះ គឺលោកយកទៅតាមថ្ងៃខែ ដែលលោកសំរេចចិត្តក្បត់ពួកខ្មែរក្រហម រត់ចូលព្រៃទៅរកអោយវៀតណាមជួយ។ ដីកាតុលាការនេះមិនបានបញ្ជាក់ថា តើលោកបានឆ្នាំ ១៩៥១ ដែលខុសដែរនោះមកពីណាទេ។ លោកហ៊ុនសែនក៏ពុំបានពន្យល់ហេតុផលដែលនាំអោយលោកមិនកែអោយត្រូវមុនពេលអីឡូវនេះ គឺសុខចិត្តប្រើថ្ងៃកំណើតខុស ធ្វើអោយមតិមហាជនភ័ន្តច្រឡំ អស់ជាង៤០ឆ្នាំមកនេះ។

សំនួរសំខាន់អីឡូវនេះគឺ តើថ្ងៃកំណើតថ្មីរបស់លោកហ៊ុនសែន (ថ្ងៃទី៥ សីហា ឆ្នាំ ១៩៥២) នេះជាថ្ងៃពិតប្រាកដមែនរឺ?

ចម្លើយយ៉ាងខ្លីគឺ មិនពិតប្រាកដទេ។ គេសំគាល់ឃើញមានភាពអាថ៌កំបាំងស្រពិចស្រពិលនិងមន្ទិលសង្ស័យខ្លះជុំវិញថ្ងៃកំណើតថ្មីនេះ។ មេធាវីគីតិច ដែលរត់ការដូរថ្ងៃកំណើតនេះអោយលោកហ៊ុនសែន បានអះអាងប្រាប់កាសែតខ្មែរថែមស៍ថា ឯកសារជាច្រើនបានត្រូវវិនាសបាត់បង់ ក្នុងរបបខ្មែរក្រហម ដែលញុំាងអោយពលរដ្ឋជាច្រើន រាប់ទាំងលោកហ៊ុនសែនផងនោះ ច្រឡំច្របូកច្របល់អស់។ ដូច្នេះ សំនួរដែលលោកហ៊ុនសែនគួរល្បងឆ្លើយនោះ គឺតើលោកបានដឹងច្បាស់ថាថ្ងៃកំណើតថ្មីនេះត្រូវពិតមែនទែនតាមបែបបទណា?

អ្នកខ្លះឆ្ងល់ថា ហេតុអ្វីបានជាគេចេះតែភូតហើយភូតទៀត ភូតមិនស្វាងចម្លើយដែលស្រួលយល់បំផុតនោះគឺ ពីព្រោះគេចេះតែបានផលប្រយោជន៍ពីពាក្យភូតភរទាំងនោះ។

ក្នុងករណីថ្ងៃកំណើតលោកហ៊ុនសែនវិញ ប្រសិនបើគ្មានការបញ្ជាក់អោយបានច្បាស់លាស់ទេនោះ លោកហ៊ុនសែននឹងបានចំណេញទៀត។ ការភូតភរនិងការកែប្រែថ្ងៃកំណើតនេះមានសភាពសមស្របទៅនឹងការកែប្រែឆ្នៃផ្សេងៗទៀត ដែលលោកហ៊ុនសែនបាននិងកំពុងតែធ្វើ ដូចជាការដូរឈ្មោះខ្លួនលោកពីហ៊ុនណាល់ និងប្រវត្តិសាស្រ្តខ្មែរជាដើម។

ពួកអ្នកចូលចិត្តចំអកអាចនិយាយលេងសើច ថា លោកហ៊ុនសែន ដែលបានប្រកាសថា នាពេលអនាគត លោកចង់ធ្វើជាឪនិងជីតានាយករដ្ឋមន្រ្តីខ្មែរទៀតផងនោះ កំពុងតែប្រោះអោយព្រះរាជវង្សព្រះបាទហ៊ុនទៀនរស់ឡើងវិញ ដើម្បីលោកអាចបន្តព្រះរាជត្រកូល ’’ហ៊ុន’’។ ដើម្បីសមស្របនឹងគោលដៅនេះ លោកបានរៀបចំខ្លួនជាមួយនឹងថ្ងៃកំណើតថ្មីដែលដាក់លោកទៅក្នុងឆ្នាំរោង។ ចិន និង វៀតណាម ដែលបានជ្រោមជ្រែងរបបលោកហ៊ុនសែន មានជំនឿថា រាសីចក្រជាសត្វនាគមានអំណាចមេឃនិងដី។ វប្បធម៌ទាំងពីរនេះនិយមយកសត្វនាគជានិមិត្តរូបរបស់ស្តេច រឺក៏ព្រះចៅអធិរាជ។

ឯពួកអ្នកមិនចេះចំអកវិញ គេរកសើចមិនចេញ ព្រោះគេមិនទាន់ឃើញមានកម្លាំងតស៊ូដ៏មានប្រសិទ្ធិភាពឯណា ទៅរាំងស្ទះមិនអោយព្រះរាជត្រកូល’’ហ៊ុន’’រស់រវើកឡើងវិញបាននោះឡើយ។ ក្នុងពេលឆាប់ៗនេះ ខ្មែរនឹងមានខ្សែប្រវត្តិសាស្រ្តថ្មីស្រឡាងមួយ ដែលពិរោះលើសរឿងហ្លួងព្រះស្តេចកនទៅទៀត សំរាប់កំដរអារម្មណ៍ទស្សនិកជនទូទៅ។៚ 

អ៊ឹង ប៊ុនអាង

១៣ កក្កដា ២០២២

 

Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com