Thursday 30 June 2022


លោកហ៊ុនសែនប្រើដៃព្រះទៅសងសឹក


[Synopsis: Hun Sen claims insults have been hurled at him so much that even the mighty one whom he does not specify would not tolerate them. Thus, he must react in kind.

This article points out that revered religions would not condone any act of revenge. The Dhamma instructs Buddhists to end revenge with only no revenge. It offers two main Buddhist options for Hun Sen to end the hurts within him: ignoring those insults or addressing motives underlying those insults. If he refuses any of them, the article suggests he refrain from using the mighty one - either God or Buddha - as an excuse for his vengeance. Otherwise, his religious ignorance is glaringly obvious.]


<<ខ្ញុំទទួលការប្រមាថខ្លាំងណាស់ហើយ ហើយខ្ញុំក៏កំពុងទទួលការប្រមាថពីពួកតិរិច្ឆានដែលធ្លាប់បានប្រមាថបន្ដដោយចំពោះខ្ញុំ។ ពាក្សអាខ្វាក់ ពាក្សអាកំបុត ពាក្សអាកំបាក់ ពាក្សអាគរ អាថ្លង់ គឺជាពាក្សប្រមាថធ្ងន់ធ្ងរណាស់ ដែលសូម្បីតែព្រះជាម្ចាស់ក៏មិនអាចអត់អោនបានដែរ។>>

នាយករដ្ឋមន្រ្តីហ៊ុនសែន   ថ្ងៃទី១៨ សីហា ២០១៧ វិទ្យុអាស៊ីសេរី


នៅពេលដែលលោកហ៊ុនសែនលើកយក«ព្រះជាម្ចាស់» មកធ្វើជាអាវុធវាយតបបកទៅសងសឹកពួកអ្នកដែលបានដៀលលោក គេមិនច្បាស់ថាលោកនិយាយអំពីព្រះជាម្ចាស់នៃសាសនាអ្វីទេ ដែលប្រដៅអោយមនុស្សលោកសងសឹកគ្នា។ សាសនាដ៏ល្បីល្បាញទាំងឡាយ ដែលមានអ្នកជឿរាប់រយលាននាក់ ដូចជា សាសនាគ្រឹស្ត សាសនាអុីស្លាម ជាដើម ប្រដៅមិនអោយមានការសងសឹកគ្នាយ៉ាងដាច់ខាត។ ប្រសិនបើលោកហ៊ុនសែនចេះដឹងតែបន្តិចបន្តួចអំពីធម៌ព្រះពុទ្ធ លោកនឹងដឹងអំពី ព្រះធម៌ដែលចែងថា «រំងាប់ពៀរដោយការមិនចងពៀរ»។ លោកមិនអាចនិយាយបែបអវិជ្ជាថា ព្រះពុទ្ធជាម្ចាស់អនុញ្ញតអោយលោកសងសឹកអ្នកណាសោះឡើយ។

ព្រះធម៌អំពីការមិនត្រូវចងពៀរមានន័យថាអំពើពាលនេះគ្មានទីបញ្ចប់ទេ។ តើលោកហ៊ុនសែនជឿថាការសងសឹករបស់លោកនឹងធ្វើអោយអ្នកតិះដៀលទាំងនោះឈប់ដៀលលោកតទៅទៀតមែនរឺប្រសិនបើនេះជាគោលបំណងនៃការសងសឹករបស់លោក លោកនឹងបន្តការឈឺចាប់ក្តៅក្រហាយក្នុងចិត្តតទៅទៀត ពីព្រោះអ្នកតិះដៀលទាំងនោះនឹងសងសឹកជេរបកមកវិញមួយទឹកទៀត។ មួយទឹកហើយ មួយទឹកទៀត រហូតទាល់តែអ្នកមានបញ្ញាណាមួយបឈ្ឈប់ការសងសឹក។ លោកហ៊ុនសែនពុំមានអំណាចរឺលទ្ធភាពទៅធ្វើអោយ អ្នកតិះដៀលទាំងនោះ ឈប់សងសឹកតបតកើតឡើយ។ ប្រសិនបើមិនដូច្នេះទេ លោកហ៊ុនសែនច្បាស់ជាមិនរងទុក្ខឈឺចិត្តពីការតិះដៀលនេះរាប់ទសវត្សរ៍នោះឡើយ។

ព្រះធម៌បានពន្យល់ថា បញ្ញាជនមិនសងសឹកទេ។ គេមានមធ្យោបាយពីរយ៉ាង ដើម្បីគ្រប់គ្រងការត្មះតិះដៀលទាំងឡាយ។ ទីមួយ គេបំភ្លេចចោល មិនខ្វាល់រវល់ បណ្តោយអ្នកតិះដៀលទាំងនោះ បន្តការ តិះដៀល រហូតអ្នកទាំងហត់អស់ខ្យល់ ឈប់ខ្លួនអែង។ គេសំគាល់ថា គេអាចបង្ហោះខ្លែងអោយហើរឡើងបាន ដោយសារតែគេបង្ហោះខ្លែងនោះបញ្ច្រាស់ខ្យល់។ ខ្លែងនោះនឹងធ្លាក់ ពេលអស់ខ្យល់។

អ្នកតិះដៀលទាំងនោះនឹងឈប់តិះដៀល នៅពេលដែលគេពុំឃើញមានប្រតិកម្មពីលោកហ៊ុនសែនដែលជាទិសដៅរបស់គេ។ គោលបំណងអ្នកដៀលគេទាំងនោះគឺធ្វើអោយលោកហ៊ុនសែនឈឺចាប់។ ប្រសិនបើគេឃើញថាលោកហ៊ុនសែនមិនឈឺចាប់ ដោយលោកនៅស្ងៀមមិនតបតសងសឹក គេនឹងយល់ថាការតិះដៀលរបស់គ្មានបានការ។ ម្ល៉ោះហើយ មិនយូរមិនឆាប់ គេនឹងឈប់តិះដៀល។ មានតែមនុស្សល្ងង់ទេ ដែលមានៈនៅតែធ្វើអ្វីដែលអត់ប្រយោចដល់ខ្លួនឯង។

ប៉ុន្តែប្រសិនបើលោកហ៊ុនសែនអនុវត្តមធ្យោបាយទីមួយនេះមិនកើត ដោយសារលោកជាមនុស្សឆេវឆាវ គ្មានសតិសម្បជញ្ញៈ លោកប្រហែលជាអាចប្រើមធ្យោបាយទីពីរ។ ច្រកនេះតម្រូវអោយលោកចោទសួរខ្លួនឯងថា ហេតុអ្វីបានជាគេជេរលោកប្រសិនបើលោករកឃើញ ហេតុ ហើយអាចដោះស្រាយបញ្ហានោះបាន ការតិះដៀលដែលបានធ្វើអោយលោកឈឺចាប់ក៏រំសាយអស់ទៅតាមនោះដែរ។

ប្រសិនបើលោកហ៊ុនសែនមិនព្រម រឺអនុវត្តមធ្យោបាយទីពីរមិនបានទៀត ការឈឺចាប់ក្នុងចិត្តនឹងមានជាបន្តទៀត។ ក្នុងករណីនេះ មានតែមនុស្សអវិជ្ជាទេ ដែលអះអាងយកព្រះជាម្ចាស់ទៅបំរើការសងសឹក។ គ្មានសាសនាណាមួយដឹកនាំអោយអ្នកជឿទៅរងការវេទនាឈឺចុកចាប់ក្នុងចិត្តនោះទេ។ ម្យ៉ាងទៀត ប្រសិនបើលោកហ៊ុនសែនចង់និយាយពីព្រះ៕


អ៊ឹង ប៊ុនអាង

៣០ មិថុនា ២០២២

 

ផ្សេង-ផ្សេង សុំខ្មាស់

មើលទៅ គ្មាននរណាហ៊ានស្បថជាមួយលោកហ៊ុនសែនទេ ព្រោះទីមួយ គេគ្មានសេចក្តីក្លាហាន ឈរចាំអោយរន្ទះបាញ់។ ទីពីរ អ្នកដែលហ៊ានស្បថ មិនល្ងង់ដល់ថ្នាក់ទៅឈរហាលវាល នៅពេលរន្ទះកំពុងបាញ់ផូងផាំងនោះឡើយ។ ទីបី គេមិនមែនត្រៀមខ្លួនចូលកាន់ដំណែងធំៗទាំងឡាយនោះឡើយ។

ប៉ុន្តែ ប្រសិនបើលោកហ៊ុនសែនចង់ស្បថសំអាតខ្លួន លោកប្រហែលជាអាចស្បថថែមម្តងទៀតទៅ។ ម្តងនេះ លោកអាចស្បថថា ប្រសិនបើលោកលួចសន្លឹកឆ្នោត សូមអោយលោកបានជោគជ័យ រហូតដល់ពេលណាដែលលោកខ្ជិលកាន់អំណាចតទៅទៀត៕

 

«នៅប្រទេសយើង មិនទាន់បានស្បថ មិនទាន់មានសុពលភាព ត្រូវចាំឱ្យច្បាស់។ តំណាងរាស្ត្ររូបណាដែលមិនទាន់បានចូលស្បថ តំណាងរាស្ត្ររូបហ្នឹងអត់ទាន់មានសុពលភាពទេ ត្រូវចាំឱ្យច្បាស់។ អ៊ីចឹងតើពួកអ្នកឯង ដែលចោទថាគេលួច [សន្លឹកឆ្នោត] នេះ ហ៊ានស្បថឱ្យរន្ទះបាញ់ឬអត់ហ៊ានស្បថឱ្យងាប់តៃហោងឬអត់យើងនិយាយគ្នាអញ្ចេះវិញម្ដង។»

                នាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្ងៃទី១៣មិថុនា ២០២៣ វីអូឌីខ្មែរ

 


Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com

Wednesday 22 June 2022


ភូមាអោយលោកហ៊ុនសែនភ្លក់ថ្នាំខ្លួនឯង

 

«ឥឡូវមានតែអ៊ីចឹង!  បើថា គេមិនចង់ធ្វើ យើងក៏មិនចង់ព្រួយហ្នឹងហត់ ព្រោះឥឡូវយកគោទៅដាក់មុខរទេះ ឥឡូវធ្វើម៉េចទៅមុខរួច។ ក៏ប៉ុន្តែ សុំបញ្ជាក់ណា នៅសល់តែ ១០ខែ ថ្ងៃនេះ ១៦ សល់តែ ១០ខែ ១៤ថ្ងៃ ទៀតទេវ៉ើយ! ចប់ ភារៈកិច្ច ហើយ ។ សូមអញ្ជើញប្រធានក្រោយធ្វើទៅ។ បើវាពិបាកពេក វាពិបាកពេក។»

នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វិទ្យុអាស៊ីសេរី

 

តើលោកហ៊ុនសែនមានអារម្មណ៍បែបណាដែរ ក្រោយពេលដែលភូមាបានទាត់ចោលសំណើរលោកជាលើកទីពីរថ្មីៗនេះ លោកបានស្នើសុំអោយភូមាលះបង់គំរោងប្រហារជីវិតសមាជិកក្រុមប្រឆាំង៦រូប។ លើកមុន ភូមាបានបដិសេធលោកហ៊ុនសែនម្តងរួចទៅហើយ នៅពេលដែលប្រធានអាស៊ានផ្លាស់វេនថ្មីនេះសុំភូមាអោយទទួលយកលក្ខខណ្ឌអាស៊ាន ដើម្បីចូលជារួមក្នុងគ្រួសារអាស៊ានដោយពេញមុខមាត់ឡើងវិញ។ យោងទៅតាមចំឡើយរបស់ពួកយោធានេះ ភូមាពុំបានយោគយល់ អោយដំលៃអ្វីសោះ ទៅលោកហ៊ុនសែន ដែលបានខំយ៉ាងសស្រាក់សស្រាំ កាលដើមខែមករាមុននេះ ទៅជួបមេដឹកនាំយោធាភូមាភ្លាម ក្រោយពីបានឡើងអង្គុយលើកៅអីប្រធានអាស៊ានមិនទាន់ទាំងបានក្ដៅគូថផង។ លោកហ៊ុនសែនខកចិត្តមិនតិច។ 

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺមូលហេតុដែលយោធាភូមាបានលើកមកពន្យល់អំពីការបដិសេធសំណើរលោកហ៊ុនសែនលើកទីពីរនេះ។ គេថាគេគ្រាន់តែគោរពតាមច្បាប់ដែលមានតែប៉ុណ្ណោះ។ គឺសុទ្ធតែពួកគោរពច្បាប់យ៉ាងក្រៃលែង។

លោកហ៊ុនសែនប្រហែលជាមិនភ្ញាក់ផ្អើលអីទេ ពេលឮចំឡើយ រឺលេសបែបនេះ ពីព្រោះលោកក៏បានប្រើប្រាស់យកលេសបែបនេះជានិច្ច ក្នុងការឆ្លើយតប បដិសេធសំណូមពរទាំងឡាយ ដែលសុំលោកអោយដោះលែងសកម្មជននយោបាយប្រឆាំង ដែលលោកចាប់បញ្ជូនទៅអោយតុលាការធ្វើទុក្ខបុកម្នេញ។

អ្វីដែលមិនច្បាស់នោះគឺ តើលោកហ៊ុនសែនតូចចិត្ត រឺក៏ពេញចិត្ត នៅពេលដែលមានគេចេះប្រើក្បួនផ្តាច់ការនេះដែរតើលោកហ៊ុនសែនយល់យ៉ាងម៉េច ចំពោះការដែលយោធាភូមាហុចថ្នាំនេះអោយលោកភ្លក់?

យោធាភូមាប្រហែលជាលាក់ទុកក្បាច់លោកហ៊ុនសែនពីរទៀត សំរាប់ពេលក្រោយ។ ទីមួយ គឺតុលាការគេឯករាជ្យ មិនធ្វើតាមបញ្ជាអ្នកណាទេ។ ទីពីរ គឺពួកបរទេសគ្មានសិទ្ធិអំណាចមកលូកលាន់បញ្ហាផ្ទៃក្នុងរបស់ស្រុកណាមួយឡើយ។

តើលោកហ៊ុនសែនចង់ភ្លក់ថ្នាំរបស់ពីរមុខទៀតរបស់លោកដែររឺទេប្រសិនបើលោកមិនស្ពឹកមុខដោយសារបរាជ័យពីរលើកមកហើយនោះទេ លោកនឹងបន្តការស្នើប្រឆាំងទៅភូមាទៀត។ ក្នុងករណីនេះ លោកមានលទ្ធភាពទទួលបានផលប្រយោជន៍ពីរបែប។ ទីមួយ ជាប្រយោជន៍លេចចេញពីអំពើផ្គាប់ចិត្តសមាជិកអាស៊ានដ៏មានឥទ្ធិពលមួយចំនួនដែលទាស់ចិត្តនឹងនយោបាយរដ្ឋប្រហាររបស់យោធាភូមា។ ទីពីរ លោកហ៊ុនសែនអាចសុីជោរ ដោយសារភូមាប្រើយុទ្ធសាស្រ្តលោក ទៅបង្ក្រាបក្រុមប្រឆាំងក្នុងស្រុក។ គេថា ការយកតម្រាប់តាមអ្នកណាម្នាក់គឺជាការបញ្ជោរអ្នកនោះ ដ៏ប្រសើរបំផុត។ ពួកសុីជោរពេញចិត្តណាស់។

ប៉ុន្តែ លោកហ៊ុនសែនប្រហែលជាត្រូវស្ពឹកមុខ។ ក្រោយពីបរាជ័យលើកទីមួយក្នុងខែមករា លោកខកចិត្តយ៉ាងខ្លាំង។ លោកទ្រាំស្ទើរមិនបាន ក្នុងការរង់ចាំអោយអាណត្តិប្រធានអាស៊ានឆ្នាំ២០២២នេះអោយចប់ស្រួលបួលមិនទាន់។ រង្វាន់លួងចិត្តពីដំណែងប្រធាននេះគឺលោកបានអោកាសទៅថតរូបញញឹមស្ញេញស្ញាញ ចាប់ដៃចាប់ជើងប្រធានាធិបតីអាមេរិកាំងបានពីរបីលើកផងដែរ។ ក្រៅពីនេះ លោកអង្គុយរង់ចាំឆ្នាំ២០២៣ យ៉ាងអន្ទះសារ។

អ៊ឹងប៊ុនអាង

២២ មិថុនា ២០២២

 

ផ្សេង-ផ្សេងសុំខ្មាស់ - ទំនួញនាងកង្រី

ឱ ម្ចាស់ស្នេហ៍កំពូលដួងចិត្តតែមួយ។ តើម្ចាស់បងរិទ្ធិសែនភ្លេចហើយរឺ យើងពីរនាក់មានរូបពីរមែន តែយើងអួតប្រាប់គេថាមានតែមួយយើងធ្លាប់ចាប់ដៃគ្នា លើកឡើង បញ្ចេញគ្លៀកដែលធំខ្លិនមិនសូវខ្លាំង អោយគេអែងស្ញប់ស្ញែងទទួលស្គាល់ស្នេហាយើង ដែលយើងអះអាងថាជាអមតៈ ដើម្បីសង្រ្គោះស្អីដែលយើងបំភ្លេចចោលបាត់ទៅហើយនោះ។

ឱ ម្ចាស់បងរិទ្ធិសែនអើយ ម្ចាស់ស្នេហ៍រត់ យក«រិទ្ធិ» ទៅបាត់ ចោលម្ចាស់អូនអោយនៅឯកកោ គ្មានដំណឹងរាប់ឆ្នាំ ទុកចោលត្រឹមតែ «សែន» អោយអូនជាអនុស្សារីយ៍។

យាងទៅចុះម្ចាស់បងរិទ្ធិ ហួសហើយជាតិនេះ ចាំជាតិក្រោយចុះ (ដូចពាក្យលោកស៊ីនសាមុត ដែលច្រៀងក្តែងៗ)។ យើងតោងសង្រ្គោះខ្លួនយើងអោយបានសិន… មុននឹងស្តារស្អីដែលម្ចាស់អូនរកនឹកមិនទាន់ឃើញ។ ប្រាប់ម្ចាស់អូនផង ពេលម្ចាស់បងរិទ្ធិភ្ញាក់ខ្លួន នឹកឃើញស្អីគេនោះ។


Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com

Saturday 11 June 2022

 ផ្សេង-ផ្សេង

១១ មិថុនា ២០២២


តើខ្មែរបំផ្លាញធម៌ព្រះពុទ្ធបែបណា?

កម្ពុជាបានប្រកាសយកព្រះពុទ្ធសាសនាជាសាសនារដ្ឋរប់រយឆ្នាំមកហើយ។ ខ្មែរស្ទើរតែគ្រប់រូបប្រកាសអះអាងថាគេជាពុទ្ធសាសនិក។ ប៉ុន្តែមានភស្តុ័តាងជាច្រើនដែលបញ្ជាក់ថា គេពុំបានគោរពប្រតិបត្តិទៅតាមគន្លងធម៌ព្រះពុទ្ធទេ។ ក្នុងរយះពេល៥០ឆ្នាំកន្លងទៅនេះ គេបានទាំងកំទេចសាសនានេះយ៉ាងហួសនិស្ស័យទៀតផង។

របបខ្មែរក្រហមបានរំលាយព្រះពុទ្ធសាសនាទាំងស្រុងពីដែនកម្ពុជា ក្នុងគោលបំណងរៀបចំសង្គមថ្មី ទៅតាមបែបបទលទ្ធិកុម្មុយនិស្តកាលម៉ាកស៍និយម ដែលពួកគេទើបតែបានពើបប្រទះ។ គេចាត់ទុកព្រះសង្ឃទាំងអស់ប្រមាណ ៦០០០០ អង្គថាជាក្រុមជញ្ជក់ឈាមរាស្រ្ត ដែលគេត្រូវតែកំចាត់ចោល។ ព្រះសង្ឃដែលមានសំណាង បានត្រឹមតែត្រូវគេចាប់ផ្សឹក ហើយបញ្ជូនទៅអោយធ្វើជាកម្មករ។ គេដុតធម៌គម្ពីចោល។ គេវាយបំផ្លាញអាគារព្រះវិហារ រឺក៏ទុកអោយខូចទ្រុឌទ្រោម រឺក៏គេទុកប្រើប្រាស់ជាអាគារធម្មតាផ្សេងផ្សេងទៅវិញ។

ទាំងនេះ ជាអំពើល្ងង់ខ្លៅរបស់ពួកមេខ្មែរក្រហម ថ្វីបើពួកនេះបានរៀនសូត្រមានសញ្ញប័ត្រខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ពួកនេះមិនយល់ទាល់តែសោះ នូវដំលៃនិងសារប្រយោជន៍នៃព្រះពុទ្ធសាសនាសំរាប់លទ្ធិកុម្មុយនិស្តរបស់គេ។ ពួកនេះមិនដឹងថា ធម៌ព្រះពុទ្ធអាចជួយអោយគេសំរេចគោលបំណងកុម្មុយនិស្តរបស់គេ។ ព្រះធម៌ចាត់ទុកការល្ងង់ខ្លៅបែបនេះថាជា អវិជ្ជា។

ការពិត លទ្ធិកុម្មុយនិស្តអោបក្រសោបនិងអនុវត្តតាមគោលការណ៍សមភាពដែលមាននៅក្នុងធម៌ព្រះពុទ្ធ។ គោលការណ៍កុម្មុយនិស្តរបស់កាលម៉ាកស៍ចាក់ដោតទៅលើគោលគំនិតមួយដែលថាភាពមិនស្មើគ្នានិងទុក្ខវេទនាក្នុងសង្គមមនុស្សមានប្រភពចេញពីរបបមូលធននិយម។ ដូច្នេះហើយ បានជាលទ្ធិកុម្មុយនិស្តខិតខំធ្វើអោយមានសមភាពខាងសេដ្ឋកិច្ច តាមការបំបិទចោលមិនអោយមានកម្មសិទិ្ធឯកជន។ ព្រះពុទ្ធបានទ្រង់យាងចេញចោលរាជ្យបល្ល័ង្កទាំងមូល ហើយទ្រង់ទេសនាប្រៀនប្រដៅមនុស្សលោក មិនអោយមានការលោភលន់។ ព្រះពុទ្ធចេញបញ្ញាត្តិអោយមានភាពស្មើគ្នាជាទូទៅ រវាងព្រះពុទ្ធនិង មនុស្ស រវាងមនុស្សនិងមនុស្ស រវាងមនុស្សនិងសត្វ។ គឺជាសមភាព ដែលគ្មានករណីលើកលែង។

គឺជាអំពើល្ងង់ខ្លៅសុទ្ធសាធ ការដែលពួកមេខ្មែរក្រហមកំទេចព្រះពុទ្ធសាសនា មិនយកធម៌ព្រះពុទ្ធទៅទេសនាពន្យល់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកជឿព្រះពុទ្ធសាសនារួចស្រាប់ទៅហើយ។ ការអនុវត្តយកធម៌ព្រះពុទ្ធជាគោល ជាការងាយស្រួល ក្នុងការណែនាំអោយមហាជនទទួលអនុវត្តយកលទ្ធិកុម្មុយនិស្ត។ការសំលាប់រង្គាលមិនមែនជាការចាំបាច់។ គេប៉ាន់ស្មានថា ខ្មែរប្រមាណ៦លាននាក់បានត្រូវបាត់បង់ជីវិត។ ស្មារតី អ្នកដែលនៅរស់មួយភាគធំបានត្រូវគេបំបាក់ អោយបាក់ស្បាត មិនដឹងជាពេលណាអាចងើបរស់ឡើងវិញ។ គឺជាការបាត់បង់អោកាសដ៏ល្អប្រសើរមួយក្នុងប្រវត្តិសាស្រ្តខ្មែរ សំរាប់ការរៀបចំសង្គមមួយដែលអោយដំៃលទៅលើមនុស្សគ្រប់រូប តាមធម៌ព្រះពុទ្ធនិងលទ្ធិកុម្មុយនិស្ត។

បន្ទាប់មក ព្រះពុទ្ធសាសនាបានលោតពីការខ្ទេចខ្ទាំក្នុងរបបខ្មែរក្រហមទៅរងគ្រោះពីការខ្ទេចខ្ទាំមួយបែបទៀត។ គេបើកអោយវត្តអារាមមានដំណើរការឡើងវិញ។ ម្តងនេះ គេនាំគ្នាបំពានព្រះវិន័យសាសនាយ៉ាងព្រហឺន។ អីឡូវ ពួកពុទ្ធសាសនិកជនខ្មែរនាំគ្នាអោយដំៃលទៅលើការលោភលន់ គោរពបូជាលុយកាក់។ ក្នុងរយៈពេលបួនទសវត្សរ៍ក្រោយេនះ គេបានសំរេចជោគជ័យលូតលាស់ ចេញពីសង្គមដែលគ្មានភាពមាននិងក្រ ទៅដល់សង្គមថ្មីមួយដែលគម្លាតរវាងអ្នកមាននិងអ្នកក្រមានទំហំខុសគ្នាដូចមេឃនិងដី។ នៅពេលដែលអ្នកមានអាចបង់ថ្លៃឈ្នួលសំរាប់រមណីយដ្ឋានលើកោះរហូតដល់៣០០០ដុល្លារក្នុងមួយយប់ ប្រាក់ម៉ោងគោលរបស់កម្មករកាត់ដេរបានត្រឹមតែ ៩៣សេន។

ការធ្វើបុណ្យដាក់ទានតាមសាសនាបានក្លាយទៅជាអោកាសរកចំណេញ យកមុខមាត់ ពង្រឹងអំណាច ដែលព្រះធម៌ចាត់ទុកថាជាទាសទានទៅវិញ។ ភិក្ខុក្លាយទៅជាហោរា ទស្សទាយលេខឆ្នោតដែលជាល្បែងពាលា សូត្រអាគមគាថា ស្រោចទឹករំដោះគ្រោះ ។ល។ អប្រិយជំនឿទាំងនេះសុទ្ធតែជាអំពើផ្ទុយនឹងព្រះធម៌ទាំងអស់។

រួមសេចក្តីទៅ អវិជ្ជាៃនពុទ្ធសាសនិកជនខ្មែរដ៏ក្រាស់ខ្មឹកបានធ្វើអោយជាតិធ្លាក់ខ្លួនរងគ្រោះក្នុងបញ្ហានយោបាយនិងសង្គមដោយឥតស្រាកស្រាន្ត។

 

អ៊ឹងប៊ុនអាង

១១ មិថុនា ២០២២

 

ពួកនិយមសុរាពន្យល់អំពីសត្រូវរបស់ពុទ្ធបញ្ញាត្តិ

សំនួរទី១ - តើអ្វីទៅជាអំណោយសមរម្យ ដើម្បីសំដែងជាការអគុណដល់ការខិតខំសមាជិកបក្សដែលធ្វើអោយបក្សបានឈ្នះជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពេលថ្មីៗនេះ?

ចម្លើយ: ឧបនាយករដ្ឋមន្រ្តី សរខេង ថា គ្មានអីប្រសើរជាងស្រាបៀរ ចំនួន ២៤០០០

កេសទេ ដែលលោកបានចែកចាយអោយសកម្មជនបក្សក្នុងខែត្រព្រៃវែង និងបាត់ដំបង ក្រោយការបោះឆ្នោត។

សំនួរទី២ - តើខួរក្បាលស្ពឹកដោយសារគ្រឿងស្រវឹងអាចជួយបំរើរាស្រ្តតាមបែបណាដែរ?


ចម្លើយ (នៅពេលគេស្រវឹងមិនស្វាង):

សុរាជាសត្រូវតពូជរបស់ព្រះ។ ដូច្នេះ យើងត្រូវផឹកអោយច្រើន ដើម្បីកំចាត់សត្រូវព្រះនេះអោយអស់។ … ផឹក ផឹកអោយគេសែង ….ផឹក ផឹកដើរខ្លួនឯង ផឹកធើអី?

 

«យើងបានបែងចែកដាក់ [ស្រាបៀរ] នៅពីរទីតាំងខុសគ្នា ខណៈទីតាំងមួយ សម្រាប់ ស្រុក ចំនួនប្រាំមួយ មកដឹកយកទៅប្រើប្រាស់ និង ទីតាំង មួយ ទៀត គឺ សម្រាប់ ស្រុក ដែលនៅសល់ចំនួន ប្រាំពីរផ្សេងទៀតមកយក។ ផ្លូវមានទំហំ តូច ហើយឡាន [ដឹកជញ្ជូនស្រាបៀរ] របស់ យើង ធំ។ ដូច្នេះហើយ វាមានការ ពិបាក ក្នុង ការ ដឹក ជញ្ជូន។»


ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ស្បោង សារ៉ាត់ ថ្ងៃទី ៩ មិថុនា ២០២២ វីអូឌី

 

 

 

Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com

Wednesday 8 June 2022

 

How Cambodians abuse Buddhism

 

 Buddhism has been proclaimed for centuries the national religion in Cambodia. Almost all Cambodians profess themselves to be Buddhists, practicing or otherwise. Nevertheless, they have neither treated Buddhism with reverence it deserves nor practised in accordance with the teachings. They have for the past fifty years abused Buddhism beyond imagination.

The Khmer Rouge regime obliterates Buddhism in their search for a society with their newly found ideology of Marxist Communism. All monks – about 66,000 of them – are regarded as parasites and sent to mass graves; lucky ones are defrocked and confined to hard labour. Buddhist texts are incinerated. All 4,000 pagodas are destroyed, or left to dilapidation, if not vandalised or re-purposed.

It is indeed contemptible that the Khmer Rouge leaders have no idea how Buddhism could be invaluable to their communism. They have plenty of PhD hats on their heads but arguably nothing much brain in them. Their allegiance to Karl Max’s communism is so absolute that they become blind to what Buddhist teachings could offer to facilitate their political, economic, and social endeavours. In Buddhism terminology, those leaders are fundamentally suffering from ignorance, (Avijja).

In effect, communism embraces Buddhism’s equality. The beliefs of communism, most famously expressed by Karl Marx, centre on the idea that inequality and suffering result from capitalism. It strives for economic equality through the elimination of private property. Buddha leaves his royal properties and riches to preach against greed. He promulgates a complete and universal equality: equality between man and man, Buddha and Buddha, man and Buddha, man and animals. The Sutra says: “Mind, Buddha and sentient beings are all at parity with one another.” Discrimination of any kind arises from deluded, defiled, and perverted views, which are oblivious of the Essence of Nature.

It is a sheer stupidity that the well-educated Khmer Rouge demolishes Buddhism instead of preaching it to the Cambodian people who have already been largely believers. It would require minimum effort to implement their grand communistic plan; mass killings would not be necessary. It is a horrified miss of opportunity. Historians estimate up to two million Cambodian lives vanish, leaving a broken spirit among survivors.

Cambodia has then swung from the Khmer Rouge’s eradicated Buddhism to another extreme end. Temples are re-opened; monks ordained. This time, however, the invigorated Buddhism also comes with perpetual violations of Buddhist discipline (Vinaya). Cambodian Buddhists now make Gordon Gekko proud of his mantra that “greed is good”. They have progressed, in a matter of four decades, from a virtual equality to an enormous inequality between the haves and the have-nots. While the former could spend up to US $3,000 per night for a resort bungalow, garment workers toil for a basic hourly wage of 93 US cents. Buddhism’s giving (Dana) has become a practice of cultivating personal prestige, power, and financial returns. It is a hotbed for primitive beliefs and practices, which go against Buddhism head-on.

Thus, the Cambodian persistent avijja has turned Buddhism from one poison to another, leaving the broken spirit broken.


Ung Bun Ang

8vi22

 

The Pain the Shoe Thrower Has Inflicted

 

Hun Sen has proved again he is a master of dog whistling. He asks the Biden administration to deal with a person who throws a shoe at him in Washington DC when he is there for an official ASEAN visit.

 

The incident enrages him. He makes it clear unless the US host gives him justice to his satisfaction, those in Phnom Penh who regard the shoe thrower a hero will suffer the same fate as he has. He says he suspects that his supporters have already had names of those admirers, and ready to throw shoes at them in revenge in Phnom Penh. He says the pain is so severe that the revenge can go beyond his control.

 

Thus, Hun Sen takes revenge on bystander admirers, not either the shoe thrower or Mr Biden.

 

«​គេ​បានដឹងថា​អ្នកណា​នៅ​ទីក្រុង​ភ្នំពេញ​ជា​ក្រុម​ហ្នឹង អ្នក​ហ្នឹង​ក៏ត្រូវ​ត្រៀម​ត្រូវ​ក្បាល​នឹង​ស្បែកជើង​ដែរ​។ នេះ​មិនមែន​ជាការ​គំរាម​ទេ តែ​ជាការ​វិភាគ​ជូន​ទិដ្ឋភាព​ច្បាប់​តភ្ជាប់​នឹង​ផ្លូវ​នយោបាយ​។ ខ្ញុំ​សង្ស័យថា បងប្អូន​យើង​កំពុង​កត់​ឈ្មោះ​ទុក​អ្នក​ដែល​ចាត់ទុក​អ្នក​ដែល​គប់​នេះ​ជា​​វីរបុរស ព្រោះ​បើ​នៅ​អាមេរិក​ធ្វើបាន នៅ​ស្រុក​ខ្មែរ​ក៏​ធ្វើបាន​ដូចគ្នា​។ នេះ​ជាការ​ឡង​មួយ​ដ៏ខ្ពស់ ហើយ​ហានិភ័យ​ខ្ពស់​ណាស់ តែ​ខ្ញុំ​សំណូមពរ​ឱ្យ​បងប្អូន​យើង​អត់ធ្មត់ តែ​ក្រែងលោ​យើង​គ្រប់គ្រង​គេ​អត់​បាន ព្រោះ​កំហឹង​ឈឺចាប់​របស់​វា​ធំធេង​ពេក។​»​ 

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី ១៨ ឧសភា ២០២២ កាសែតភ្នំពេញប៉ុស្តិ៍

 


Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com