លោកហ៊ុនសែនប្រើដៃព្រះទៅសងសឹក
[Synopsis: Hun Sen claims insults have been hurled at him so much that even the mighty one whom he does not specify would not tolerate them. Thus, he must react in kind.
This article points out that revered religions would not condone any act of revenge. The Dhamma instructs Buddhists to end revenge with only no revenge. It offers two main Buddhist options for Hun Sen to end the hurts within him: ignoring those insults or addressing motives underlying those insults. If he refuses any of them, the article suggests he refrain from using the mighty one - either God or Buddha - as an excuse for his vengeance. Otherwise, his religious ignorance is glaringly obvious.]
<<ខ្ញុំទទួលការប្រមាថខ្លាំងណាស់ហើយ ហើយខ្ញុំក៏កំពុងទទួលការប្រមាថពីពួកតិរិច្ឆានដែលធ្លាប់បានប្រមាថបន្ដដោយចំពោះខ្ញុំ។ ពាក្សអាខ្វាក់ ពាក្សអាកំបុត ពាក្សអាកំបាក់ ពាក្សអាគរ អាថ្លង់ គឺជាពាក្សប្រមាថធ្ងន់ធ្ងរណាស់ ដែលសូម្បីតែព្រះជាម្ចាស់ក៏មិនអាចអត់អោនបានដែរ។>>
នាយករដ្ឋមន្រ្តីហ៊ុនសែន ថ្ងៃទី១៨ សីហា ២០១៧ វិទ្យុអាស៊ីសេរី
នៅពេលដែលលោកហ៊ុនសែនលើកយក«ព្រះជាម្ចាស់» មកធ្វើជាអាវុធវាយតបបកទៅសងសឹកពួកអ្នកដែលបានដៀលលោក គេមិនច្បាស់ថាលោកនិយាយអំពីព្រះជាម្ចាស់នៃសាសនាអ្វីទេ ដែលប្រដៅអោយមនុស្សលោកសងសឹកគ្នា។ សាសនាដ៏ល្បីល្បាញទាំងឡាយ ដែលមានអ្នកជឿរាប់រយលាននាក់ ដូចជា សាសនាគ្រឹស្ត សាសនាអុីស្លាម ជាដើម ប្រដៅមិនអោយមានការសងសឹកគ្នាយ៉ាងដាច់ខាត។ ប្រសិនបើលោកហ៊ុនសែនចេះដឹងតែបន្តិចបន្តួចអំពីធម៌ព្រះពុទ្ធ លោកនឹងដឹងអំពី ព្រះធម៌ដែលចែងថា «រំងាប់ពៀរដោយការមិនចងពៀរ»។ លោកមិនអាចនិយាយបែបអវិជ្ជាថា ព្រះពុទ្ធជាម្ចាស់អនុញ្ញតអោយលោកសងសឹកអ្នកណាសោះឡើយ។
ព្រះធម៌អំពីការមិនត្រូវចងពៀរមានន័យថាអំពើពាលនេះគ្មានទីបញ្ចប់ទេ។ តើលោកហ៊ុនសែនជឿថាការសងសឹករបស់លោកនឹងធ្វើអោយអ្នកតិះដៀលទាំងនោះឈប់ដៀលលោកតទៅទៀតមែនរឺ? ប្រសិនបើនេះជាគោលបំណងនៃការសងសឹករបស់លោក លោកនឹងបន្តការឈឺចាប់ក្តៅក្រហាយក្នុងចិត្តតទៅទៀត ពីព្រោះអ្នកតិះដៀលទាំងនោះនឹងសងសឹកជេរបកមកវិញមួយទឹកទៀត។ មួយទឹកហើយ មួយទឹកទៀត រហូតទាល់តែអ្នកមានបញ្ញាណាមួយបឈ្ឈប់ការសងសឹក។ លោកហ៊ុនសែនពុំមានអំណាចរឺលទ្ធភាពទៅធ្វើអោយ អ្នកតិះដៀលទាំងនោះ ឈប់សងសឹកតបតកើតឡើយ។ ប្រសិនបើមិនដូច្នេះទេ លោកហ៊ុនសែនច្បាស់ជាមិនរងទុក្ខឈឺចិត្តពីការតិះដៀលនេះរាប់ទសវត្សរ៍នោះឡើយ។
ព្រះធម៌បានពន្យល់ថា បញ្ញាជនមិនសងសឹកទេ។ គេមានមធ្យោបាយពីរយ៉ាង ដើម្បីគ្រប់គ្រងការត្មះតិះដៀលទាំងឡាយ។ ទីមួយ គេបំភ្លេចចោល មិនខ្វាល់រវល់ បណ្តោយអ្នកតិះដៀលទាំងនោះ បន្តការ តិះដៀល រហូតអ្នកទាំងហត់អស់ខ្យល់ ឈប់ខ្លួនអែង។ គេសំគាល់ថា គេអាចបង្ហោះខ្លែងអោយហើរឡើងបាន ដោយសារតែគេបង្ហោះខ្លែងនោះបញ្ច្រាស់ខ្យល់។ ខ្លែងនោះនឹងធ្លាក់ ពេលអស់ខ្យល់។
អ្នកតិះដៀលទាំងនោះនឹងឈប់តិះដៀល នៅពេលដែលគេពុំឃើញមានប្រតិកម្មពីលោកហ៊ុនសែនដែលជាទិសដៅរបស់គេ។ គោលបំណងអ្នកដៀលគេទាំងនោះគឺធ្វើអោយលោកហ៊ុនសែនឈឺចាប់។ ប្រសិនបើគេឃើញថាលោកហ៊ុនសែនមិនឈឺចាប់ ដោយលោកនៅស្ងៀមមិនតបតសងសឹក គេនឹងយល់ថាការតិះដៀលរបស់គ្មានបានការ។ ម្ល៉ោះហើយ មិនយូរមិនឆាប់ គេនឹងឈប់តិះដៀល។ មានតែមនុស្សល្ងង់ទេ ដែលមានៈនៅតែធ្វើអ្វីដែលអត់ប្រយោចដល់ខ្លួនឯង។
ប៉ុន្តែប្រសិនបើលោកហ៊ុនសែនអនុវត្តមធ្យោបាយទីមួយនេះមិនកើត ដោយសារលោកជាមនុស្សឆេវឆាវ គ្មានសតិសម្បជញ្ញៈ លោកប្រហែលជាអាចប្រើមធ្យោបាយទីពីរ។ ច្រកនេះតម្រូវអោយលោកចោទសួរខ្លួនឯងថា ហេតុអ្វីបានជាគេជេរលោក? ប្រសិនបើលោករកឃើញ ហេតុ ហើយអាចដោះស្រាយបញ្ហានោះបាន ការតិះដៀលដែលបានធ្វើអោយលោកឈឺចាប់ក៏រំសាយអស់ទៅតាមនោះដែរ។
ប្រសិនបើលោកហ៊ុនសែនមិនព្រម រឺអនុវត្តមធ្យោបាយទីពីរមិនបានទៀត ការឈឺចាប់ក្នុងចិត្តនឹងមានជាបន្តទៀត។ ក្នុងករណីនេះ មានតែមនុស្សអវិជ្ជាទេ ដែលអះអាងយកព្រះជាម្ចាស់ទៅបំរើការសងសឹក។ គ្មានសាសនាណាមួយដឹកនាំអោយអ្នកជឿទៅរងការវេទនាឈឺចុកចាប់ក្នុងចិត្តនោះទេ។ ម្យ៉ាងទៀត ប្រសិនបើលោកហ៊ុនសែនចង់និយាយពីព្រះ៕
អ៊ឹង ប៊ុនអាង
៣០ មិថុនា ២០២២
ផ្សេង-ផ្សេង សុំខ្មាស់
មើលទៅ គ្មាននរណាហ៊ានស្បថជាមួយលោកហ៊ុនសែនទេ ព្រោះទីមួយ គេគ្មានសេចក្តីក្លាហាន ឈរចាំអោយរន្ទះបាញ់។ ទីពីរ អ្នកដែលហ៊ានស្បថ មិនល្ងង់ដល់ថ្នាក់ទៅឈរហាលវាល នៅពេលរន្ទះកំពុងបាញ់ផូងផាំងនោះឡើយ។ ទីបី គេមិនមែនត្រៀមខ្លួនចូលកាន់ដំណែងធំៗទាំងឡាយនោះឡើយ។
ប៉ុន្តែ ប្រសិនបើលោកហ៊ុនសែនចង់ស្បថសំអាតខ្លួន លោកប្រហែលជាអាចស្បថថែមម្តងទៀតទៅ។ ម្តងនេះ លោកអាចស្បថថា ប្រសិនបើលោកលួចសន្លឹកឆ្នោត សូមអោយលោកបានជោគជ័យ រហូតដល់ពេលណាដែលលោកខ្ជិលកាន់អំណាចតទៅទៀត៕
«នៅប្រទេសយើង មិនទាន់បានស្បថ មិនទាន់មានសុពលភាព ត្រូវចាំឱ្យច្បាស់។ តំណាងរាស្ត្ររូបណាដែលមិនទាន់បានចូលស្បថ តំណាងរាស្ត្ររូបហ្នឹងអត់ទាន់មានសុពលភាពទេ ត្រូវចាំឱ្យច្បាស់។ អ៊ីចឹងតើពួកអ្នកឯង ដែលចោទថាគេលួច [សន្លឹកឆ្នោត] នេះ ហ៊ានស្បថឱ្យរន្ទះបាញ់ឬអត់? ហ៊ានស្បថឱ្យងាប់តៃហោងឬអត់? យើងនិយាយគ្នាអញ្ចេះវិញម្ដង។»
នាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្ងៃទី១៣មិថុនា ២០២៣ វីអូឌីខ្មែរ
Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng
Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com